មានជំងឺអេដស៍ គ្មានការអភិវឌ្ឍន៍
ការទំនាក់ទំនងជាមួយសហភាពប្រៃសណីយ៍សកល
ការទំនាក់ទំនងជាមួយសហភាពប្រៃសណីយ៍សកល (UPU)

បណ្តាប្រៃសណីយ៍របស់ប្រទេសជាសមាជិកសហភាពប្រៃសណីយ៍សកល អាចធ្វើការទំនាក់ទំនងរវាងប្រទេសជាសមាជិកលើពិភពលោកទាំងអស់ដោយផ្ទាល់ក្នុងការធ្វើអាជីវកម្មប្រៃសណីយ៍អន្តរជាតិ។ ចំពោះប្រការខ្លះការទំនាក់ទំនងចាំបាច់ត្រូវធ្វើដោយឆ្លងកាត់តាមរយៈការិយាល័យអន្តរជាតិនៃសហភាពប្រៃសណីយ៍សកល៖

 1. ការផ្សព្វផ្សាយពីតម្រូវការក្នុងប្រទេសរបស់ខ្លួនលើសេវាប្រៃសណីយ៍។
 2. ការផ្សព្វផ្សាយពីវត្ថុហាមឃាត់ចេញ និងចូលប្រទេសខ្លួន។
 3. អត្រាប្តូរប្រាក់របស់ប្រទេសខ្លួនទៅនិងប្រាក់និមិត្តរូប DTS។

រាល់បណ្តាឯកសារត្រូវផ្ញើទៅការិយាល័យអន្តរជាតិឲ្យបានមុនបីខែនៃដំណាច់ឆ្នាំនីមួយៗ ឬពេលវេលាដែលខ្លួនចង់បាន។ ការិយាល័យអន្តរជាតិត្រូវធ្វើសារាចរ លិខិតសារាចរ ឬបណ្តាសេចក្តីណែនាំផ្សេងៗផ្សព្វផ្សាយទៅគ្រប់បណ្តាប្រទេសជាសមាជិក។

ការរក្សាឯកសារ

រាល់បណ្តាឯកសារទាក់ទងនិងអាជីវកម្មប្រៃសណីយ៍ក្នុងនិងក្រៅប្រទេស ត្រូវបានរក្សាទុកយ៉ាងខ្ជាប់ខ្ជូន ជៀសវាងខូចខាត បាត់បង់ និងត្រូវរក្សាទុកទៅតាមកាលវេលាដូចខាងក្រោម៖

១-ឯកសារក្នុងប្រទេស

១-១ ឯកសារពាក់ព័ន្ធនិងជំនាញបច្ចេកទេស រយៈពេល១៨ខែ។

២-ឯកសារពាក់ព័ន្ធនិងបញ្ជីការគណនេយ្យប្រៃសណីយ៍ រក្សាទុកក្នុងរយៈពេល២ឆ្នាំ។ ក្នុងករណីបញ្ជីការជាប់បំណុលត្រូវរក្សាទុកគ្មានកាលកំណត់។

អាស័យដ្ឋានទូរលេខសំរាប់ប្រទេសនីមួយៗ

ក្រៅពីការទំនាក់ទំនងតាមរយៈបញ្ញើប្រៃសណីយ៍ ប្រទេសជាសមាជិកទាំងអស់អាចទំនាក់ទំនងតាមផ្លូវទូរគមនាគមន៍ដោយពុំគិតថ្លៃ ប៉ុន្តែចាំបាច់ត្រូវដាក់អាស័យដ្ឋានទូរលេខឲ្យបានច្បាស់ដូចខាងក្រោមនេះ៖

១- Postgen        : សម្រាប់ទូរលេខដែលទាក់ទងនិងទីចាត់ការកណ្តាលរបស់ប្រៃសណីយ៍នៃប្រទេសនីមួយៗ។

២- Postbur        : សម្រាប់ទូរលេខដែលទាក់ទងនិងការិយាល័យប្រៃសណីយ៍នីមួយៗ។

៣- Postex         : សម្រាប់ទូរលេខដែលទាក់ទងនិងការិយាល័យប្តូរបញ្ញើអន្តរជាតិ។

៤- UPU Berne  : សម្រាប់ទាក់ទងនិងការិយាល័យអន្តរជាតិនៃសហភាពប្រៃសណីយ៍សកល។

គណៈកម្មការវិនិច្ឆ័យលើបញ្ញើសំណល់

១-រាល់បញ្ញើសំណល់ដែលទទួលបានពីគ្រប់មន្ទី ប.ទ ខេត្ត-ក្រុង ទូទាំងប្រទេសត្រូវប្រមូលផ្តុំទុកទៅតាមប្រភេទនិងរយៈពេលកំណត់ដូចខាងក្រោម៖

១-១ សារព័ត៌មាន ប្រៃសណីយ៍ប័ត្រ កលិកប័ត្រគ្មានតម្លៃ ត្រូវបំផ្លាញចោលភ្លាម។

១-២ លិខិត សៀវភៅ រក្សាទុករយៈពេលបីខែ។

១-៣ វត្ថុមានតម្លៃ និងអនុសិដ្ឋ រក្សាទុកមួយឆ្នាំ។

២-ក្រសូងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបង្កើតគណកម្មការសម្រាប់ពិនិត្យ វិនិច្ឆ័យ ដែលមានសមាសភាពមាន៖

២-១ ប្រធាននាយកដ្ឋានប្រៃសណីយ៍  ជាប្រធាន

២-២ តំណាងក្រសួងហិរញ្ញវត្ថុ           ជាអនុប្រធាន

២-៣ តំណាងអធិការកិច្ចក្រសួងប្រៃសណីយ៍    ជាសមាជិក

២-៤ មន្រ្តីផ្នែកបញ្ញើសំណល់            ជាលេខា

៣-គណកម្មការមានភារកិច្ចដូចតទៅ៖

៣-១ កត់ត្រាវត្ថុមានតម្លៃដើម្បីប្រកាសឡៃឡុង

៣-២ បំផ្លាញចោលចំពោះវត្ថុគ្មានតម្លៃ ឬហួសកាលកំណត់

៣-៣ បើកប្រាក់របស់អាណត្តិប្រៃសណីយ៍ និងប្រាក់ដែលលក់ឡៃឡុងបញ្ចូលក្នុងថវិកាក្រសួង។

បញ្ញើសំណល់ (Rebut)

h

បញ្ញើគញរប់ប្រភេទសដែលចែកឲ្យអ្នកទទួលពុំបាន ហើយពុំអាចផ្ញើត្រឡប់ទៅអ្នកផ្ញើវិញបានដោយប្រការណាមួយត្រូវចាត់ទុកជាបញ្ញើសំណល់។ លក្ខណៈមិនគ្រប់គ្រាន់នេះមានដូចខាងក្រោម៖

 1. គ្មានអាស័យដ្ឋានអ្នកផ្ញើ។
 2. ពុំអាចរកអាស័យដ្ឋានអ្នកផ្ញើឃើញ។
 3. គ្មានអាស័យដ្ឋានអ្នកផ្ញើ និងគ្មានសញ្ញាសំគាល់ ឬត្រាថ្ងៃ ខែរបស់ប្រទេសផ្ញើ (បញ្ញើអន្តរជាតិ)។
 4. ភណ្ឌិកាដែលគ្មានសំណូមពរឲ្យបញ្ជូនត្រឡប់ ឬឲ្យបោះបង់ចោលក្នុងករណីចែកមិនបាន។
 5. អន្តរវត្ថុលាយលំដែលពុំអាចរកអាស័យដ្ឋានរបស់អ្នកផ្ញើ ឬអ្នកទទួលឃើញ។
 6. ចំពោះអាណត្តិដែលពុំអាចបើកឲ្យអ្នកទទួលបាន និងពុំអាចសងប្រាក់ទៅអ្នកផ្ញើវិញក្នុងរយៈពេលមួយឆ្នាំ។ នៅការិយាល័យដែលមានបញ្ញើសំណល់ត្រូវប្រមូលផ្តុំបញ្ជូនមកផ្នែកគ្រប់គ្រងបញ្ញើសំណល់ (Service des rebuts) នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ការបញ្ជូនត្រឡប់

h

រាល់បញ្ញើទាំងឡាយដែលចេកពុំបានដូចមានរៀបរាប់ក្នុងមាត្រា ១២៩-១៣០ ត្រូវបានបញ្ជូនត្រឡប់ទៅឲ្យការិយាល័យដើមវិញ។ របៀបបញ្ជូនត្រូវបានអនុវត្តដូចខាងក្រោមនេះ៖

 1. ប្រភេទបញ្ញើប្រៃសណីយ៍ត្រូវបានបញ្ជូនត្រឡប់ (ទោះគ្មានសំណូមពរពីអ្នកផ្ញើក៏ដោយ) តាមផ្ទៃរាប។ ដោយឡែកចំពោះកលិកប័ត្រ ក្នុងករណីយល់ឃើញថាគ្មានសារៈសំខាន់អាចមិនបញ្ជូនទៅការិយាល័យដើមវិញ។
 2. ចំពោះបញ្ញើអនុសិដ្ឋ៖ ទោះជាគ្មានអាស័យដ្ឋានអ្នកផ្ញើក៏ដោយ ចាំបាច់ត្រូវបញ្ជូនត្រឡប់ទៅការិយាល័យដើមវិញ។
 3. ចំពោះប្រៃសណីយ៍ភ័ណ្ឌ៖ អាស្រ័យទៅលើសំណូមពររបស់អ្នកផ្ញើ ឬអ្នកទទួល អាចបញ្ជូនត្រឡប់តាមផ្ទៃរាប ឬតាមអាកាសយាន។ ក្នុងករណីនៅជាប់ពន្ធណាមួយនៅលើភណ្ឌិកាត្រូវបិទស្លាក CP77 និងជ្រើសរើសមូលហេតុនៃការបញ្ជូនត្រឡប់។
 4. បញ្ញើឆាប់រហ័ស EMS និងអាណត្តិ៖ ត្រូវបានអនុវត្តដូចបញ្ញើអនុសិដ្ឋដែរ ប៉ុន្តែត្រូវបានបញ្ជូនទៅតាមផ្លូវបញ្ញើឆាប់រហ័ស។
 5. នៅលើបញ្ញើត្រូវឆូតអាស័យដ្ឋានអ្នកទទួល រួចបោះត្រាឬសរសេរ (បញ្ជូនទៅអ្នកផ្ញើវិញ) (Retour à ľenvoyeur) និងបិទស្លាក CN15។
ការបញ្ជូនបណ្តឹងតវ៉ា

រាល់បណ្តឹងដែលបានទទួលពីអតិថិជនការិយាល័យបញ្ជរត្រូវបញ្ជូនទៅការិយាល័យពាក់ព័ន្ធខាងក្រោម៖

 1. ចំពោះបញ្ញើក្នុងប្រទេស៖ ត្រូវបញ្ជូនទៅផ្នែកបញ្ជូនសារដើម្បីកត់ត្រាពីជើងបញ្ញើដេលបានបញ្ជូនបញ្ញើនោះ រួចផ្ញើដោយផ្ទាល់ (ក្នុងករណីបញ្ញើផ្ទាល់) ឬផ្ញើទៅការិយាល័យឆ្លងកាត់នានា (ក្នុងករណីបញ្ញើឆ្លងកាត់)។
 2. ចំពោះបញ្ញើអន្តរជាតិ៖ គំរូ CN08 ឬ MP4 ត្រូវតែបញ្ជូនឆ្លងកាត់ការិយាល័យប្តូរបញ្ញើអន្តរជាតិ ដើម្បីចុះពីជើងបញ្ញើរួចបញ្ជូនទៅការិយាល័យអន្តរជាតិនៃប្រទេសទទួល (ក្នុងករណីបញ្ញើផ្ទាល់) ឬទៅការិយាល័យឆ្លងកាត់នានា (ក្នុងករណីបញ្ញើឆ្លងកាត់ដោយចំហ)។
 3. ការិយាល័យទទួលត្រូវបំពេញពីថ្ងៃ ខែ ដែលចេកបាន ឬពីមូលហេតុផ្សេងៗដែលចែកមិនបាន ផ្ញើឲ្យការិយាល័យដើមវិញ។ ក្នុងករណីចែកមិនបានដែលជាកំហុសរបស់ប្រទេសទទួល ការអនុវត្តនិងមានចែងលំអិតក្នុងមាត្រា ១៧៣។
ការបញ្ជូនពាក្យសុំកែប្រែអាស័យដ្ឋាន

ពាក្យសុំកែប្រែអាស័យដ្ឋានដែលបានបំពេញលើគំរូ CN17 ឬ MP4 ត្រូវបានច្រកក្នុងស្រោមបញ្ជូនតាមផ្លូវបញ្ញើយ៉ាងឆាប់បំផុតទៅកាន់ការិយាល័យទទួល។ ការិយាល័យទទួលត្រូវកែប្រែទៅតាមសំណូមពរនៅពេលបញ្ញើពុំទាន់បានចែក ឬពុំទាន់បើកប្រាក់។ ក្នុងករណីពាក្យសុំបញ្ជូនតាមទូរគមនាគមន៍ ចាំបាច់ CN17 និង MP4 ត្រូវបញ្ជូនតាមក្រោយ (ផ្លូវបញ្ញើ)។

ការធ្វើគណនីលើសំណល់បាត់បង់

រាល់បញ្ញើប្រៃសណីយ៍ ប្រៃសណីយ៍ភ័ណ្ឌ និង EMS ត្រូវបានធានានិងការពារព្រមទាំងសងលើការខូចខាត ឬការបាត់បង់ដូចមានចែងក្នុងតារាងពន្ធអាករប្រៃសណីយ៍។ ក្រោយពេលស្រាវជ្រាវលើគំរូ CN08 ឃើញថាការបាត់បង់ស្ថិតលើបន្ទុករបស់ប្រទេសណាមួយ ប្រៃសណីយ៍ប្រទេសនោះត្រូវចុះលំអិតយល់ព្រមសងក្នុងផ្នែកចុងកញ្ចប់នៃ CN08។ យោងលេខយល់ព្រមសងក្នុង CN08 ប្រៃសណីយ៍ម្ចាស់បញ្ញើត្រូវបំពេញចូលក្នុងគំរូ CN48។ បន្ទាប់ពីការយល់ព្រមលើ CN48 ត្រូវបំពេញចូលក្នុង CN51 ឬ CP75។

ការបញ្ជូនបន្ត

រាល់បញ្ញើដែលអាចបញ្ជូនបន្តបានត្រូវស្ថិតនៅក្នុងករណីដូចខាងក្រោមៈ

 1. អ្នកទទួលផ្លាស់អាស័យដ្ឋានតែបានប្រកាសប្រាប់ឲ្យការិយាល័យប្រៃសណីយ៍ដឹង ឬក៏គ្មានឲ្យដំណឹងប៉ុន្តែកត្តាបានដឹងអាស័យដ្ឋានថ្មី។
 2. ផ្ញើខុសទិសដៅ។
 3. អាស័យដ្ឋានខុស។
 4. អ្នកផ្ញើ ឬអ្នកទទួលសំណូមពរ។
 5. រាល់លិខិតនិងប្រៃសណីយ៍ប័ត្រ ដែលអ្នកទទួលបានផ្លាស់អាស័យដ្ឋានទៅនៅក្រៅប្រទេស ត្រូវបញ្ជូនបន្តដោយគិតអាករបន្ថែមហើយបោះត្រា T (ក្នុងករណីដែលអ្នកទទួលសំណូមពរ)។
 6. ក្នុងករណីដែលលិខិតត្រូវផ្ញើឲ្យអ្នកទទួល (អ្នកផ្ញើនិងអ្នកទទួលនៅក្នុងប្រទេសតែមួយ) តែអ្នកទទួលចេញទៅក្រៅប្រទេស លិខិតនេះមិនអាចបញ្ជូនបន្តបានទេ។
 7. ដោយឡែកចំពោះប្រៃសណីយ៍ភ័ណ្ឌ ទាំងការបញ្ជូនបន្តនៅក្នុងប្រទេស និងក្រៅប្រទេស អ្នកផ្ញើឬអ្នកទទួលដែលមានសំណូមពរឲ្យបញ្ជូនបន្ត រាល់អាករដែលជាប់ពាក់ព័ន្ធ អ្នកផ្ញើសំណូមពរត្រូវបង់ជាដាច់ខាត។
 8. បញ្ញើឆាប់រហ័ស៖ ការបញ្ជូនបន្តចំពោះលិខិតគឺមិនត្រូវបានគិតអាករឡើយ ដោយឡែកចំពោះកញ្ចប់ត្រូវគិតអាករដឹកជញ្ជូន។
 9. អាណត្តិ៖ បញ្ជូនបន្តត្រូវបានអនុវត្តដូចមានចែងក្នុងបញ្ញើប្រៃសណីយ៍ដែរ ដោយឡែកចំពោះការបញ្ជូនបន្តមិនត្រូវបង់ពន្ធអាករទេ ហើយអាចបញ្ជូនបានតែចំពោះការិយាល័យប្រៃសណីយ៍ណាដែលមានបើកអាណត្តិ។
 10. រាល់ការបញ្ជូនបន្តជាលិខិតប្រៃសណីយ៍ប័ត្រ៖ ត្រូវច្រកចូលក្នុងស្រោម CN14 ដោយចំហរ។
រយៈពេលរក្សាទុក

h

រាល់បញ្ញើគ្រប់ប្រភេទដែលចែកពុំបានដូចបានរៀបរាប់ក្នុងមាត្រា ១២៩ ត្រូវបានរក្សាទុកទៅតាមពេលវេលាដូចខាងក្រោមនេះ៖

 1. បញ្ញើធម្មតារយៈពេល ៣០ថ្ងៃ។
 2. បញ្ញើអនុសិដ្ឋ ប្រៃសណីយ៍តំកល់ទុក និងអាណត្តិរយៈពេល ៦០ថ្ងៃ។
 3. បញ្ញើ EMS រយៈពេល ១៤ថ្ងៃ។
 4. បញ្ញើដែលអ្នកទទួលបដិសេធពុំព្រមទទួលរយៈពេល ២៤ ម៉ោង។
 5. បញ្ញើអ្នកទទួលស្លាប់គ្មានអ្នកស្នងរយៈពេល ៤៨ ម៉ោង។
 6. ចំពោះបញ្ញើប្រៃសណីយ៍ភ័ណ្ឌ៖ ក្នុងករណីមានសំណូមពររបស់អ្នកផ្ញើ រាល់ការបញ្ជូនត្រឡប់ទៅវិញត្រូវបានអនុវត្តទៅតាមសំណូមពរ ជាទូទៅប្រៃសណីយ៍ភ័ណ្ឌ ត្រូវបានរក្សាទុករយៈពេល ២ខែដូចបញ្ញើអនុសិដ្ឋដែរ។
បែបបទអនុវត្តក្នុងការចែកនិងករណីចែកមិនបាន

h

ជាទូទៅក្នុងករណីអ្នកទួលអវត្តមាន បញ្ញើប្រៃសណីយ៍គ្រប់ប្រភេទយកទៅចែកបានចំនួនបីដង។ នៅរាល់ពេលដែលយកទៅចែកត្រូវកត់ត្រានូវមូលហេតុដែលចែកមិនបានហើយចុះថ្ងៃ ខែលើបញ្ញើ។ លើកទីបីដែលនៅតែចែកពុំបានកត្តាត្រូវទុកលិខិតអញ្ជើញនៅអាស័យដ្ឋានអ្នកទទួលដើម្បីឲ្យមកបើកផ្ទាល់នៅបញ្ជរប្រៃសណីយ៍។ ដោយឡែកក្នុងករណីដឹងច្បាស់ថាអ្នកទទួលផ្លាស់ប្តូរអាស័យដ្ឋានដោយគ្មានជូនដំណឹង ឬអ្នកទទួលស្លាប់គ្មានអ្នកស្នង ឬក៏អ្នកទទួលបដិសេធ ការចែកអនុវត្តតែមួយលើក ហើយកត់ត្រាពីមូលហេតុ រួចបញ្ជូនមកការិយលា័យប្រៃសណីយ៍វិញ។ ករណីចែកមិនបានមានដូចខាងក្រោមនេះ៖

 1. អាស័យដ្ឋានមិនគ្រប់គ្រាន់ គ្មានលេខផ្ទះ គ្មានឈ្មោះផ្លូវ។
 2. ឈ្មោះជាន់គ្នា។
 3. គ្មានអ្នកស្គាល់។
 4. ចាកចេញដោយគ្មានទុកអាស័យដ្ឋានថ្មី។
 5. អ្នកទទួលអនិច្ចកម្មគ្មានអ្នកស្នង។
 6. អ្នកទទួលបដិសេធ ។ល។

នៅលើបញ្ញើត្រូវវាយត្រា ឬបិទស្លាក CN15 និងខ្វែងពីចំនុចដែលចែកពុំបាន។

ការចែកបញ្ញើគ្រប់ប្រភេទចំពោះអ្នកទទួលសិទ្ធិ

បញ្ញើអនុសិដ្ឋ បញ្ញើឆាប់រហ័ស អាណត្តិ ប្រៃសណីយ៍ភ័ណ្ឌ កញ្ចប់ធម្មតា នៅពេលដែលអ្នកទទួលជាប់ភារកិច្ចឬមានជម្ងឺមិនអាចមកបើកបាន ត្រូវធ្វើលិខិតប្រគល់សិទ្ធិជូនអ្នកផ្សេងមកបើកជំនួស។ លិខិតប្រគល់សិទ្ធិត្រូវមានការបញ្ជាក់ពីរដ្ឋអំណាចមូលដ្ឋាន ឬអង្គភាពដែលសាមីខ្លួនរស់នៅ។ ភ្នាក់ងារប្រៃសណីយ៍ត្រូវភ្ជាប់លិខិតផ្ទេរសិទ្ធិនេះជាមួយលិខិតអញ្ជើញនិងកត់ត្រាឲ្យបានច្បាស់លាស់ក្នុងបញ្ជីប្រគល់បញ្ញើ ព្រមទាំងឲ្យអ្នកទទួលចុះហត្ថលេខា។

ការចែកនៅបញ្ជរ

រាល់បញ្ញើគ្រប់ប្រភេទដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ភ្នាក់ងារគយ អាណត្តិបើកប្រាក់ ភ្នាក់ងារប្រៃសណីយ៍ត្រូវធ្វើលិខិតអញ្ជើញប្រគល់ជូនកត្តាយកចែកដល់លំនៅដ្ឋានអ្នកទទួល ដើម្បីមកបើកបញ្ញើផ្ទាល់នៅបញ្ជរពាក់ព័ន្ធ។ ចំពោះគំរូលិខិតអញ្ជើញត្រូវបំពេញដូចខាងក្រោមនេះ៖

 1. ចំពោះបញ្ញើធម្មតា៖ ត្រូវប្រើ H21។
 2. ចំពោះបញ្ញើអនុសិដ្ឋ៖ ត្រូវប្រើ G15។
 3. ចំពោះបញ្ញើប្រៃសណីយ៍ភ័ណ្ឌ៖ ត្រូវប្រើ F7។
 4. ចំពោះបញ្ញើ EMS៖ ត្រូវប្រើ F9។
 5. ចំពោះបញ្ញើអាណត្តិប្រៃសណីយ៍៖ ត្រូវប្រើ MP41 (N29)។
ការចែកបញ្ញើតាមរយៈកត្តាប្រៃសណីយ៍និងទូរគមនាគមន៍

ក្រៅពីបញ្ញើដូចបានរៀបរាប់ក្នុងមាត្រា ១២៣ ១២៤ ១២៥ ត្រូវបានប្រគល់ជូនកត្តាប្រៃសណីយ៍យកទៅចែកតាមអាស័យដ្ឋានមានកត់ត្រាលើបញ្ញើនីមួយៗ។

១-បញ្ញើធម្មតា៖ កត្តាអាចប្រគល់ជូនជនណាម្នាក់ទៅតាមអាស័យដ្ឋានដូចមានក្នុងបញ្ញើ។ ក្នុងករណីម្នាស់ផ្ទះមិននៅកត្តាអាចដាក់បញ្ញើក្នុងប្រអប់សំបុត្រ ឬបោះចូលក្នុងលំនៅដ្ឋាន (បើសិនជាអាច)។

២-ចំពោះបញ្ញើអនុសិដ្ឋ៖ ត្រូវកត់ត្រាលំអិតលេខបញ្ញើនិងអាស័យដ្ឋានក្នុងសៀវភៅ G13 ប្រគល់ឲ្យយកទៅចែកលំនៅដ្ឋានអ្នកទទួល។ នៅពេលប្រគល់កត្តាពិនិត្យឈ្នោះនិងអាស័យដ្ឋានអ្នកទទួលឲ្យបានត្រឹមត្រូវជាមួយនឹងប័ណ្ណសំគាល់ខ្លួន បើត្រឹមត្រូវហើយចុះចូលក្នុងសៀវភៅប្រគល់ G13 រួចឲ្យអ្នកទទួលចុះហត្ថលេខាទទួល។ ចំពោះបញ្ញើអនុសិដ្ឋដែលប្រើសេវាពិសេសចែកផ្ទាល់ដៃ (MP) ត្រូវបានប្រគល់ផ្ទាល់ចំឈ្មោះអ្នកទទួល។ ក្នុងករណីមានផលប័ត្រដូចជូនដំណឹង កត្តាត្រូវឲ្យអ្នកទទួលចុះហត្ថលេខាទទួលបញ្ជាក់ពីពេលវេលានៅលើ CN07 រួចហែកយក CN07 បោះត្រាថ្ងៃ ខែ បញ្ជូនទៅអ្នកផ្ញើវិញ។

៣-ការចែកបញ្ញើចេកពិសេស (EXPRESES)៖ បញ្ញើចែកពិសេសត្រូវបានចេកដោយកត្តាពិសេស ក្នុងករណីដែលបញ្ញើមកដលើខុសពេលចេញចែកនៃកត្តាប្រៃសណីយ៍។ ការចែកពីសេសនេះអនុវត្តតែក្នុងរង្វង់ចែករបស់មន្ទីរប្រៃសណីយ៍នីមួយៗ ហើយតម្លៃពិសេសតែមួយលើក (ក្នុងករណីចែកមិនបាន)។ ក្នុងករណីសុំចែកពិសេសជាសំណូមពររបស់អ្នកទទួល កត្តាត្រូវបិទបន្ថែមនូវតម្លៃពិសេសដោយតែមប្រិ៍ប្រៃសណីយ៍ដូចបានកំណត់ក្នុងតារាងពន្ធអាករហើយទារប្រាក់ពីអ្នកទទួល។

៤-ការចែកបញ្ញើឆាប់រហ័ស (EMS)៖ បញ្ញើឆាប់រហ័សត្រូវបានអនុវត្តចែកដោយកត្តាពិសេសដែលប្រចាំការសម្រាប់តែចែកបញ្ញើនេះ។ ការចុះបញ្ជីត្រូវអនុវត្តដូចបញ្ញើអនុសិដ្ឋ ដោយឡែកអ្នកទទួលត្រូវចុះហត្ថលេខាបន្ថែមលើស្លាកអាស័យដ្ឋាន E1។ កត្តាត្រូវប្រគល់ស្លាកអាស័យដ្ឋានដែលមានចុះហត្ថលេខាឲ្យការិយាល័យជំនាញដើម្បីផ្ញើទៅការិយាល័យដើមវិញ។

៥-ការចែកបញ្ញើខ្វះអាករ៖ រាល់បញ្ញើខ្វះអាករដែលមានវាយត្រា T នៅលើបញ្ញើនីមួយៗគឺត្រូវចេកឲ្យអ្នកទទួលនៅក្រោយពេលដែលគេបានបង់អាករដែលខ្វះគ្រប់ចំនួនហើយ។ កត្តាត្រូវចុះហត្ថលេខានូវចំនួនទឹកប្រាក់សរុបនៅលើ H20 ស្របពេលនោះចុះចូល H19 ដើម្បីទូទាត់នៅពេលត្រឡប់មកវិញជាមួយនិងការិយាល័យពាកព័ន្ធ។ ក្នុងករណីមានតែមប្រិ៍ពិន័យអាករដែលខ្វះត្រូវបិទតែមប្រិ៍នោះ និងបោះត្រាថ្ងៃ ខែ ឬគូសសំលាប់តេមប្រិ៍ចោល។

បណ្តឹងតវ៉ា

អ្នកផ្ញើ ឬអ្នកទទួលបញ្ញើគ្រប់ប្រភេទ មានសិទ្ធិសុំធ្វើពាក្យបណ្តឹងតវ៉ា ក្នុងករណីដែលបញ្ញើបាត់បង់ យឺតយ៉ាវ ឬពុំទាន់បាន ចែកដោយប្រការផ្សេងៗក្នុងរយៈពេល១ឆ្នាំគិតពីថ្ងៃផ្ញើ។ អ្នកផ្ញើឬអ្នកទទួលអាចបង្ហាញ G32-2 នៅប្រៃសណីយ៍ណាមួយ ហើយបំពេញលើគំរូ CN08។ ចំពោះតម្លៃត្រូវបានកំណត់ក្នុងតារាងពន្ធអាករ អនុលោមទៅតាមអ្នកសុំ (តាមផ្លូវប្រៃសណីយ៍ ឬផ្លូវ ទូរគមនាគមន៍)។ ចំពោះបញ្ញើអនុសិដ្ឋ ឬមាន AR ត្រូវអនុវត្តទៅតាមមាត្រា ១៧។ ចំពោះបញ្ញើឆ្លងកាត់ដោយចំហរ ប្រៃសណីយ៍ឆ្លងកាត់ ត្រូវបំពេញលើគំរូ CN21 ផ្ញើទៅអោយប្រៃសណីយ៍ដើម រួចបញ្ជូនគំរូ CN08 ទៅប្រៃសណីយ៍ទទួល។ នៅពេលទទួលបាន CN08 ការិយាល័យទទួលត្រូវបំពេញចូល CN18 យកអោយអ្នកទទួលចុះហត្ថលេខារួចផ្ញើត្រឡប់ទៅការិយាល័យដើមវិញ។

បទបញ្ញត្តិពិសេសទាក់ទងនិងការទទួលបញ្ញើប្រៃសណីយ៍

គ្មានមន្ទីរប្រៃសណីយ៍ណាមួយ នៅក្នុងប្រទេសឬក៏ប្រទេសជាសមាជិកសហភាពប្រៃសណីយ៍សកល ដែលមិនព្រមទទួលបញ្ញើ ក៏ដូចជាការចែកបញ្ញើទៅអោយអ្នកទទួល ទោះបីជាអ្នកផ្ញើនោះជាជាតិសាសន៍អ្វីក៏ដោយ ដេលបានរស់នៅលើទឹកដី ដែលអ្នក ផ្ញើស្នាក់នៅ ឬ ស្នាក់នៅបណ្តោះអាសន្ន។ លើកលែងតែច្បាប់នៃប្រទេសទទួលហាមឃាត់​ និងអន្តរវត្ថុចែងក្នុងមាត្រា ២៣។

បញ្ញើដែលមិនត្រូវទទួលផ្ញើ-វត្ថុហាមឃាត់

 1. គ្រប់បញ្ញើទាំងឡាយណាដែលខុសពីលក្ខខ័ណ្ឌដូចបានកំណត់ក្នុងមាត្រា ៩ និង ១០ មិនអាចទទួលផ្ញើបានទេ។
 2. គ្រប់បញ្ញើទាំងឡាយ​ មិនអាចដាក់អន្តរវត្ថុដូចជា ក្រដាស់ប្រាក់ ប័ណ្ណធនាគារ ឬក៏អន្តរវត្ថុមានតំលៃ មូលបទានប័ត្រធ្វើ​ដំណើរ ផ្លាទីន មាស ប្រាក់ ត្បូង គ្រឿងអលង្ការ ត្បូងថ្មមានតំលៃ។ លើកលែងតែផ្ញើជាសេវាប្រកាសតំលៃ (ក្នុងករណី ដែលអាចទទួលសេវាប្រកាសតំលៃបាន) លុះត្រាតែមានការអនុញ្ញាតពីក្រសួងជាមុនសិន និងមានការព្រមព្រៀងពីប្រទេសទទួល។
 3. បណ្តាកលិកប័ត្រ កញ្ចប់តូច ឬ ភណ្ឌិកា មិនអាចភ្ជាប់ជាមួយនូវលិខិតទាក់ទងនិងព័ត៌មានរបស់បុគ្គលទេ។
 4. វត្ថុហាមឃាត់ដែលមិនអនុញ្ញាតអោយដាក់ក្នុងបញ្ញើប្រៃសណីយ៍មានដូចខាងក្រោមៈ
  1. គ្រឿងញៀនគ្រប់ប្រភេទ ឬថ្នាំដែលមានជាតិញៀន
  2. គ្រឿងផ្ទុះ គ្រឿងងាយឆេះ ឬបណ្តាគ្រឿងមានគ្រោះថ្នាក់ដទៃទៀត ធាតុវិទ្យុសកម្មនិងសារធាតុដែលនាំអោយឆាប់ ស្អុយរលួយដែលងាយអោយអន្តរាយដល់អន្តរវត្ថុដទៃ។
  3. វត្ថុដែលមានភាពអាសអាភាពដែលប៉ះពាល់ដល់សីលធម៌សង្គម។
  4. វត្ថុដែលប្រទេសទទួលហាមឃាត់។
 5. គ្រប់បណ្តាសត្វមានជីវិតទាំងអស់ត្រូវហាមឃាត់ លើកលែងតែ ឃ្មុំ ដង្កូវនាង ឈ្លើងនៅរស់ និងបណ្តាអតិសុខុមប្រាណ ដែលត្រូវបានត្រួតពិនិត្យនិងអនុញ្ញាតដោយក្រសួងមានសមត្ថកិច្ច ហើយត្រូវផ្ញើជាបញ្ញើប្រកាសតំលៃ។
 6. រាល់បញ្ញើដូចមានចែងក្នុងប្រការ ៤.១ ៤.២ ៤.៣ ៤.៤ ពេលត្រួតពិនិត្យឃើញក្នុងពេលទទួល ត្រូវបានរឹមអូស និង ប្រគល់ជូនសមត្ថកិច្ចជំនាញ។ ប្រៃសណីយ៍ទទួល ត្រូវធ្វើកំណាត់ហេតុតាមគំរូ CN13 ផ្ញើទៅប្រៃសណីយ៍ដើម។

ដោយឡែកចំពោះអន្តរវត្ថុផ្សេងទៀត ដែលពុំមានចែងក្នុងប្រការខាងលើ ត្រូវប្រគល់ជូនអ្នកទទួល។

ការទទួលខុសត្រូវ

ការទទួលខុសត្រូវរបស់មន្ទីរប្រៃសណីយ៍និងសំណង

   ប្រៃសណីយ៍នីមួយៗមានភារកិច្ចទទួលខុសត្រូវចាប់តាំងពីការទទួល បញ្ជូន រហូតចែកដល់ដៃអ្នកទទួល។ ក្នុងរយៈពេលនេះ កំហុសទាំងឡាយ ដែលពាក់ព័ន្ធនិងករណីខាងក្រោម មន្ទីរប្រៃសណីយ៍ត្រូវតែចេញសងការខូចខាតដល់អ្នកផ្ញើ ឬអ្នកទទួលដូច មានចែងក្នុងតារាងពន្ធអាករដូចជាការធ្វើអោយបាត់បង់ ការលួចបាត់អន្តរវត្ថុទាំងអស់ចំពោះបញ្ញើអនុសិដ្ឋ និងប្រកាសតំលៃ។

ការមិនទទួលខុសត្រូវរបស់ប្រៃសណីយ៍

   រាល់បញ្ញើប្រៃសណីយ៍ ដែលមានចែងក្នុងលក្ខខ័ណ្ឌខាងក្រោមនេះ មិនត្រូវបានទទួលខុសត្រូវចំពោះការខូចខាត ការបាក់បែក និង សំណងផ្សេងៗឡើយដូចជាៈ

 1. ក្នុងករណីប្រធានសក្កិ (Force majeure)
 2. បណ្តាអន្តរវត្ថុដែលពាក់ព័ន្ធនិងទំនិញហាមឃាត់ចែងក្នុងមាត្រា ២៣ ដោយអន្តរវត្ថុទាំងនោះត្រូវបានរឹបអូស ឬ បំផ្លាញចោល។
 3. ក្នុងករណីឃាត់ទុកដោយរងចាំការវិនិច្ឆ័យរបស់សមត្ថកិច្ចជំនាញ។
 4. ក្នុងករណីដែលអ្នកផ្ញើពុំបានធ្វើបណ្តឹងតវ៉ាក្នុងរយៈពេលកំណត់១ឆ្នាំចាប់ពីថ្ងៃទទួលផ្ញើ។

ការទទួលខុសត្រូវរបស់អ្នកផ្ញើ

   អ្នកផ្ញើបញ្ញើប្រៃសណីយ៍ ត្រូវទទួលខុសត្រូវនូវរាល់ការខួចខាតបណ្តាលមកពីអន្តរវត្ថុរបស់ខ្លួនធ្វើអោយប្រលាក់ ឬខូចខាតដល់ បញ្ញើដទៃទៀតដូចមានចែងក្នុងមាត្រា ២៣។ ក្នុងករណីនេះដែរ ត្រូវបានលើកលែង បើកំហុសបណ្តាលមកពីប្រៃសណីយ៍ ឬការដឹកជញ្ជូន។