សេវាអាណត្តិប្រៃសណីយ៍(សេវាផ្ទេរប្រាក់) ជាសេវាដែលអតិថិជនអាចធ្វើការផ្ញើឬបើកប្រាក់សុទ្ធទៅកាន់ បងប្អូនសាច់ញាតិនៅគ្រប់សាខាប្រៃសណីយ៍ទូទាំងរាជធានី-ខេត្ត-ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា និងក្រៅប្រទេស។ សេវាអាណត្តិប្រៃសណីយ៍(សេវាផ្ទេរប្រាក់) ក៏ជាសេវាអាណត្តិឆាប់រហ័ស និងមានតំលៃសមរម្យ ។ សម្រាប់សេវាអាណត្តិអន្តរជាតិ ប្រៃសណីយ៍កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបង្កើតសេវាអាណត្តិតាមប្រព័ន្ធអេឡិចត្រូនិច (Electronic Postal Payment Services) តាមរយៈប្រព័ន្ធ IFS របស់ UPU នៅថ្ងៃទី ១០ កក្កដា ២០១២ ។ ជាលទ្ធផលសេវាអាណត្តិប្រៃសណីយ៍(សេវាផ្ទេរប្រាក់)អន្តរជាតិត្រូវបានដាក់អោយដំណើរការបន្ទាប់ពីប្រៃសណីយ៍កម្ពុជាបានភ្ជាប់ទំនាក់ទំនងជាមួយ La Banque Postal របស់ប្រទេសបារាំងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១២ តាមរយៈប្រព័ន្ធ IFS Light របស់ UPU ។ បច្ចុប្បន្ននេះ ប្រៃសណីយ៍ក៏បានភ្ជាប់ទំនាក់ទំនងជាមួយប្រទេសម៉ាឡេស៊ី និងប្រទេសវៀតណាមដោយដាក់អោយដំណើការសេវានេះតាមរយៈប្រព័ន្ធ IFS របស់ UPU ព្រមទាំងបានចុះកិច្ចព្រមព្រៀងទ្វេរភាគីជាមួយប្រៃសណីយ៍ប្រទេសថៃក្នុងឆ្នាំ ២០១៥នេះផងដែរ តាមរយៈការធ្វើ Integrate រវាង ប្រព័ន្ធIFS និង EURO-GIRO ។ ក្នុងនោះផងដែរ ដើម្បីបង្កើនគុណភាពសេវាអាណត្តិប្រៃសណីយ៍(សេវាផ្ទេរប្រាក់)ក្នុងប្រទេសអោយបានល្អប្រសើរ និង ដើម្បីធ្វើអោយប្រតិបត្តិការកាន់តែឆាប់រហ័ស និង ធានាសុវត្ថិភាពនោះ ប្រៃសណីយ៍កម្ពុជា សម្រេចដាក់អោយដំណើរការសេវាអាណត្តិប្រៃសណីយ៍(សេវាផ្ទេរប្រាក់)ក្នុងប្រទេសតាមប្រព័ន្ធ IFS ចាប់ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៤ ជំនួសអោយការប្រើប្រាស់ជាប្រភេទក្រដាស M-21 (Paper Base) ។
សេវាអាណត្តិក្នុងប្រទេសអតិថិជនអាចធ្វើការអាណត្តិអតិបរមាចំនួន១០០០$ ឬ ៤,០០០,០០០រៀលក្នុង១អាណត្តិ។