​ម៉ោង​ធ្វើការ​ : ច័ន្ទ ដល់ សុក្រ ៧:៣0 – ១៧:00 ទូរស័ព្ទ : (៨៥៥) ២៣ ៤២​ ៨០ ៨០ អុីម៉ែល : c.care@cambodiapost.post ភាសា : KH EN Mail

អបអរសាទរ! ប្រៃសណីយ៍កម្ពជាបានពានរង្វាន់ និងប័ណ្ណសរសើរ លើលទ្ធផលបម្រើសេវាកម្មអតិថិជនល្អប្រសើរពេញមួយឆ្នាំ២០១៩ (EMS Cooperative Customer Care Award 2019) ពីសាជីវកម្មសេវាបញ្ញើឆាប់រហ័ស របស់ Universal Postal Union - EMS Cooperative

អបអរសាទរ! ប្រៃសណីយ៍កម្ពជា
មានមោទនភាពជាប្រតបត្តិករប្រៃសណីយ៍ឆ្នើម ដោយទទួលបានពានរង្វាន់ និងប័ណ្ណសរសើរ លើលទ្ធផលបម្រើសេវាកម្មអតិថិជនល្អប្រសើរពេញមួយឆ្នាំ២០១៩ (EMS Cooperative Customer Care Award 2019) ពីសាជីវកម្មសេវាបញ្ញើឆាប់រហ័ស របស់ Universal Postal Union - EMS Cooperative ។ ប្រៃសណីយ៍កម្ពុជា ស្ថិតក្រោមការដឹកនាំ របស់ ឯកឧត្តម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា មានការគ្រប់គ្រងគុណភាពសេវាប្រៃសណីយ៍ល្អប្រសើរ ដោយកិច្ចសហការគ្នាអនុវត្តការងារយ៉ាងរលូន ពីថ្នាក់ដឹកនាំនិងនិយោជិត គ្រប់នាយកដ្ឋាន ដោយរក្សាពានរង្វាន់ឆ្នើមនេះជាប់ៗគ្នា រយៈពេល ៤ឆ្នាំមកហើយ ចាប់តាំងពី ឆ្នាំ២០១៦, ២០១៧, ២០១៨, និង ២០១៩ នេះ ។