​ម៉ោង​ធ្វើការ​ : ច័ន្ទ ដល់ សុក្រ ៧:៣0 – ១៧:00 ទូរស័ព្ទ : (៨៥៥) ២៣ ៤២​ ៨០ ៨០ អុីម៉ែល : c.care@cambodiapost.post ភាសា : KH EN Mail

ឯកឧត្តម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប្រៃសណីយ៍កម្ពុជា បានទទួល ស្វាគមន៍ប្រតិភូបច្ចេកទេស ប្រៃសណីយ៍ថៃ អញ្ជើញមកក្នុងដំណើរផ្លាស់ប្តូរទស្សនកិច្ចនៃគម្រោងភ្លោះដៃគូរប្រៃសណីយ៍ ដើម្បីលើកកំពស់គុណភាពសេវាបញ្ញើឆាប់រហ័ស EMS (EMS Twinning Project Thailand Post & Cambodia Post) ។

ភ្នំពេញ៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប្រៃសណីយ៍កម្ពុជា បានទទួល ស្វាគមន៍ប្រតិភូបច្ចេកទេស ប្រៃសណីយ៍ថៃ អញ្ជើញមកក្នុងដំណើរផ្លាស់ប្តូរទស្សនកិច្ចនៃគម្រោងភ្លោះដៃគូរប្រៃសណីយ៍ ដើម្បីលើកកំពស់គុណភាពសេវាបញ្ញើឆាប់រហ័ស EMS (EMS Twinning Project Thailand Post & Cambodia Post) ។

កាលពីខែសីហា ឆ្នាំ២០១៨ ប្រតិភូបច្ចេកទេសប្រៃសណីយ៍កម្ពុជា បានផ្តើមធ្វើទស្សនកិច្ចរួចមកហើយ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ប្រតិបត្តិការគ្រប់គ្រងសេវា EMS នៅការិយាល័យកណ្តាលប្រៃសណីយ៍ថៃទីក្រុង បាងកក ។

គម្រោងប្រៃសណីយ៍ភ្លោះនៃបញ្ញើឆាប់រហ័ស EMS ស្ថិតក្រោមការផ្តួចផ្តើមរបស់ ប្រៃសណយ៍សកល UPU ។