​ម៉ោង​ធ្វើការ​ : ច័ន្ទ ដល់ សុក្រ ៧:៣0 – ១៧:00 ទូរស័ព្ទ : (៨៥៥) ២៣ ៤២​ ៨០ ៨០ អុីម៉ែល : c.care@cambodiapost.post ភាសា : KH EN Mail

លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួង និងប្រតិភូប្រៃសណីយ៍កម្ពុជា ចូលរួមប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិសហភាពប្រៃសណីយ៍អាស៊ី-ប៉ាស៊ីហ្វិច នៅទីក្រុងតូក្យូ ព្រះរាជាណាចក្រជប៉ុន ពីថ្ងៃទី២-៦ ខែកញ្ញា ឆ្នាំ២០១៩ ជាកិច្ចប្រជុំប្រចាំឆ្នាំ។

ម្សិលមិញថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួង និងប្រតិភូប្រៃសណីយ៍កម្ពុជា ចូលរួមប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិសហភាពប្រៃសណីយ៍អាស៊ី-ប៉ាស៊ីហ្វិច នៅទីក្រុងតូក្យូ ព្រះរាជាណាចក្រជប៉ុន ពីថ្ងៃទី២-៦ ខែកញ្ញា ឆ្នាំ២០១៩ ជាកិច្ចប្រជុំប្រចាំឆ្នាំ។

ដែលនឹងពិភាក្សាលើដំណើរការគ្រប់គ្រងសមាជិកភាព ទាំង៣៧ប្រទេស គោលនយោបាយ និងយុទ្ធសាស្ត្រ ប្រៃសណីយ៍ប្រចាំតំបន់ កិច្ចការអភិវឌ្ឍន៍ និងសេវាទ្រទ្រង់ប្រៃសណីយ៍ តាមក្រុមការងារបច្ចេកទេស ផ្នែកធុរកិច្ចអេឡិចត្រូនិក កែទម្រង់ ការអភិវឌ្ឍទីផ្សារ សមារណកម្មបណ្តាញដឹកជញ្ជូន សេវាហិរញ្ញវត្ថុប្រៃសណីយ៍ និងក្រុមការងារវេទិការនវានុវត្តន៍បណ្តាញប្រៃសណីយ៍ ។