​ម៉ោង​ធ្វើការ​ : ច័ន្ទ ដល់ សុក្រ ៧:៣0 – ១៧:00 ទូរស័ព្ទ : (៨៥៥) ២៣ ៤២​ ៨០ ៨០ អុីម៉ែល : c.care@cambodiapost.post ភាសា : KH EN Mail

អបអរសាទរ! ប្រៃសណីយ៍កម្ពុជា ត្រូវបានសហព័ន្ធធុរកិច្ចពិភពលោកសហព័ន្ធ WORLDCOB ប្រកាសប្រគល់ពានរង្វាន់ ជាលើកទី២ ជាក្រុមហ៊ុនមានគុណសម្បត្តិទាក់ទាញ ដែលបានរៀបចំនៅ ក្នុងកម្មវិធី THE BIZZ AMERICAS 2019 នៅសណ្ឋាគារ InterContinental Mark Hopkins San Francisco នៅទីក្រុង San Francisco រដ្ឋ California នៃសហរដ្ឋអាមេរិក ពីថ្ងៃទី២៣ - ២៤ ខែសីហា ឆ្នាំ២០១៩

អបអរសាទរ! ប្រៃសណីយ៍កម្ពុជា ត្រូវបានសហព័ន្ធធុរកិច្ចពិភពលោកសហព័ន្ធ WORLDCOB ប្រកាសប្រគល់ពានរង្វាន់ ជាលើកទី២ ជាក្រុមហ៊ុនមានគុណសម្បត្តិទាក់ទាញ ដែលបានរៀបចំនៅ ក្នុងកម្មវិធី THE BIZZ AMERICAS 2019 នៅសណ្ឋាគារ InterContinental Mark Hopkins San Francisco នៅទីក្រុង San Francisco រដ្ឋ California នៃសហរដ្ឋអាមេរិក ពីថ្ងៃទី២៣ - ២៤ ខែសីហា ឆ្នាំ២០១៩។

បន្ទាប់ពីមានភាពលេចធ្លោលើការកែទំរង់ស្ថាប័នសាធារណៈសេវាប្រៃសណីយ៍ជាតិ ក្នុងរយៈកាលជាង៩ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់ឯកឧត្តម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា ប្រៃសណីយ៍កម្ពុជាត្រូវបាន សហព័ន្ធធុរកិច្ចពិភពលោក ហៅថា World Confederation of Business (WORLDCOB) ដែលមានស្នាក់ការតាំងនៅទីក្រុង Houston នៃរដ្ឋ Texas សហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យ ជាចូលសមាជិកធុរកិច្ចឆ្នើម និង ប្រកាសប្រគល់ពានរង្វាន់ដល់ ប្រៃសណីយ៍កម្ពុជា ជាក្រុមហ៊ុនមានគុណសម្បត្តិទាក់ទាញ រៀបចំនៅសណ្ឋាគារ InterContinental Mark Hopkins Sanfransisco នៃរដ្ឋ California សហរដ្ឋអាមេរិក ពីថ្ងៃទី២៣-២៤ ខែសីហា ឆ្នាំ២០១៩។ សហព័ន្ធធុរកិច្ចពិភពលោក បានអង្កេតការប្រកបធុរកិច្ចរបស់ប្រៃសណីយ៍កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំ ហើយឃើញថាក្រុមហ៊ុនកំពុងរីកចំរើនជាលំដាប់ ដែលសក្តិសមនឹងទទួលចូលជាសមាជិកសហព័ន្ធ ។

វត្តមានជាសមាជិកសហព័ន្ធធុរកិច្ចពិភពលោក បង្កឱកាសដល់ប្រៃសណីយ៍កម្ពុជា ទទួលបានការជួយលើកតម្កើងនិងការអភិវឌ្ឍអាជីវកម្ម ក្នុងលំដាប់ស្តង់ដារអន្តរជាតិ ពីសហព័ន្ធ។ នាពេលថ្មីៗ កន្លងមកនេះ ប្រៃសណីយ៍កម្ពុជា ទទួលស្វាគមន៍ចូលរួមជួបប្រជុំជាមួយថ្នាក់ដឹកនាំម្ចាស់អាជីវកម្មដែលជាសមាជិកសហព័ន្ធមកពីជុំវិញពិភពលោកនៅទីក្រុង Amsterdam ប្រទេសហុឡង់ ពីថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០១៩ ។

ការទទួលបានពានរង្វាន់និងវិញ្ញាប័នបត្រទទួលស្គាល់ជាក្រុមហ៊ុនលំដាប់អន្តរជាតិនេះ គឺជាជោគជ័យបន្ថែមថ្មី ទៀតសម្រាប់ ប្រៃសណីយ៍កម្ពុជានៅឆ្នាំ២០១៩ ជាលទ្ធផលនៃការចូលរួមពីនិយជិតគ្រប់លំដាប់ថ្នាក់ក្នុងការផ្តល់សេវាកម្មកាន់តែល្អប្រសើរដល់អតិថិជន ក្រោមការដឹកនាំរបស់ឯកឧត្តម អោក បូរ៉ា បន្ទាប់ពីរាជរដ្ឋាភិបាលតែងតាំងឲ្យមកដឹកនាំកែទំរង់ស្ថាប័នប្រៃសណីយ៍កម្ពុជា ដែលប្រែក្លាយទៅជាអង្គភាពសាធារណៈស្វយ័ត លើផ្នែកអាជីវកម្ម ហិរញ្ញវត្ថុ និងបច្ចេកទេស ចាប់តាំងពីឆ្នាំ២០១១មក ក្នុងរយៈ កាល ៩ឆ្នាំកន្លងមកនេះ បានប្រែមុខមាត់ថ្មី ទទួលបានការជឿទុកចិត្តពីអតិថិជន និងដៃគូរអាជីវកម្មជាតិនិងអន្តរជាតិ ពង្រីកវិសាលភាពអាជីវកម្មកាន់តែធំជាងមុន ទំនើបកម្មបច្ចេកទេស ICT ទាន់សម័យ បណ្តុះបណ្តាលបុគ្គលិកជំនាញគ្រប់លំដាប់ថ្នាក់ ហើយបានបង្កើនប្រាក់ចំណូលដល់អង្គភាពកើនជារៀងរាល់ឆ្នាំ ដែលជាពិសេសបានជួយលើកកំពស់ជីវភាពនិយោជិតមានកំរិតប្រកួតប្រជែងទីផ្សារបាន។

សូមបញ្ជាក់ថា សហព័ន្ធធុរកិច្ចពិភពលោក World Confederation of Business (WORLDCOB) មានសមាជិកក្រុមហ៊ុនឆ្នើមជាង ៣០០,០០០ មកពី១២០ប្រទេសលើសកលលោក មានស្នាក់ការតាំងនៅទីក្រុង Houston រដ្ឋ Texas នៃសហរដ្ឋអាមេរិក បានដំណើរការវាយតម្លៃក្រុមហ៊ុនជាសមាជិក ផ្តល់ប្រឹក្សា ទទួលស្គាល់សកម្មភាពធុរកិច្ចឆ្នើម និងទទួលស្គាល់លទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុន ក៏ដូចជាថ្នាក់ដឹកនាំដែលមានស្នាដៃជ្រោមជ្រែងក្រុមហ៊ុនឲ្យឆ្ពោះទៅរកភាពជោគជ័យ ដោយបានរៀបចំពិធីនៅគ្រប់ទ្វីបនៃពិភពលោក តាមកាលវិភាគរបស់ខ្លួន។