​ម៉ោង​ធ្វើការ​ : ច័ន្ទ ដល់ សុក្រ ៧:៣0 – ១៧:00 ទូរស័ព្ទ : (៨៥៥) ២៣ ៤២​ ៨០ ៨០ អុីម៉ែល : c.care@cambodiapost.post ភាសា : KH EN Mail

លោក ប្រាក់ គារ៉ាវុធ អគ្គនាយករង នៃប្រៃសណីយ៍កម្ពុជា បានដឹកនាំប្រតិភូ ចូលរួមប្រជុំ បញ្ញើឆាប់រហ័ស EMS International Symposium for Senior Management of Asia-Pacific Region លើប្រធានបទ “EMS VISION 2024” នៅរដ្ឋធានី អ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ពីថៃ្ងទី២១-២២ ខែសីហា ឆ្នាំ២០១៩ ។

លោក ប្រាក់ គារ៉ាវុធ អគ្គនាយករង នៃប្រៃសណីយ៍កម្ពុជា បានដឹកនាំប្រតិភូ ចូលរួមប្រជុំ បញ្ញើឆាប់រហ័ស EMS International Symposium for Senior Management of Asia-Pacific Region លើប្រធានបទ “EMS VISION 2024” នៅរដ្ឋធានី អ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ពីថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៩ ។

សូមបញ្ជាក់ថា សេវាបញ្ញើឆាប់រហ័ស(EMS) ត្រូវបានប្រជាពលរដ្ឋខ្មែរយើង ទទួលស្គាល់ជាសេវាដែលមានគុណភាពខ្ពស់លើបណ្តាសេវាដទៃទៀតដែលមានក្នុងប្រៃសណីយ៍កម្ពុជា ហើយសេវានេះក៏មានសារៈសំខាន់សម្រាប់អតិថិជនមានបំណងផ្ញើ លិខិតសំខាន់ៗទៅក្រៅប្រទេស ក៏ដូចជាក្នុងប្រទេសផងដែរ។ សេវាបញ្ញើឆាប់រហ័ស(EMS) គឺមាន លេខកូដតាមដានបញ្ញើច្បាស់លាស់ ដោយធ្វើការតាមដានដោយខ្លួនឯងលើគេហទំព័ររបស់ ប្រៃសណីយ៍កម្ពុជា គេហទំព័ររបស់ប្រទេសទទួល ឬតាមភ្នាក់ងាររបស់ប្រៃសណីយ៍កម្ពុជាផ្ទាល់ ។ មិនត្រឹមតែប៉ុណ្ណោះ សេវាបញ្ញើឆាប់រហ័ស(EMS) បានផ្តល់ជាសេវាជំពាក់ពន្ធ សម្រាប់អតិថិជនដែល មានបំណងប្រើប្រាស់សេវានេះជាចរន្តក្នុងការចែកចាយទៅដៃគូររបស់ខ្លួន ដោយការជំពាក់ថ្លៃ សេវាត្រូវបានគិតរៀងរាល់មួយខែម្តង និងតម្រូវអោយអតិថិជនតម្កល់ទឹកប្រាក់ក្នុងការធ្វើកិច្ច សន្យាប្រើប្រាស់។ សេវាបញ្ញើឆាប់រហ័ស(EMS) គឺមានលក្ខខណ្ឌសម្រាប់ធ្វើការទូទាត់សំណងជូន អតិថិជនលើករណីឥវ៉ាន់ដែលផ្ញើមានការបាត់បង់ ក្នុងរយៈពេល១ខែ ចាប់ពីថ្ងៃដែលអតិថិជន ផ្ញើ។