​ម៉ោង​ធ្វើការ​ : ច័ន្ទ ដល់ សុក្រ ៧:៣0 – ១៧:00 ទូរស័ព្ទ : (៨៥៥) ២៣ ៤២​ ៨០ ៨០ អុីម៉ែល : carecp@cambodiapost.post ភាសា : KH EN Mail

នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ លោក ប្រាក់ គារ៉ាវុធ អគ្គនាយករង នៃប្រៃសណីយ៍កម្ពុជា បានដឹកនាំប្រតិភូ ចូលរួមប្រជុំ ASEANPOST Discussion on UPU Extraordinary Congress 2019 ជាកិច្ចប្រជុំចង្អៀត ពិភាក្សាលើនីតិវិធីទូទាត់ថ្លៃចែកបញ្ញើអន្តរជាតិ ដែលនឹងសម្រេចដោយការបោះឆ្នោត នៅមហាសន្និបាតវិសាមញ្ញប្រៃសណីយ៍សកល UPU លើកទី៣ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស នាខែកញ្ញា ឆ្នាំ២០១៩ ដើម្បីឆ្លើយតបនឹងសហរដ្ឋអាមេរិក ដែលសុំចាកចេញពីសមាជិកភាពរបស់ UPU ដោយសារតែមិនពេញចិត្តនឹងអត្រាទូទាត់បញ្ញើមិនសមស្រប