​ម៉ោង​ធ្វើការ​ : ច័ន្ទ ដល់ សុក្រ ៧:៣0 – ១៧:00 ទូរស័ព្ទ : (៨៥៥) ២៣ ៤២​ ៨០ ៨០ អុីម៉ែល : c.care@cambodiapost.post ភាសា : KH EN Mail

អបអរសាទរការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសាខា ប្រៃសណីយ៍កម្ពុជា បឹងព្រលឹតទីតាំងថ្មី

រាជធានីភ្នំពេញៈ ថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ ព្រឹក  ប្រៃសណីយ៍កម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាខាប្រៃសណីយ៍កម្ពុជាបឹងព្រលិតទីតាំងថ្មីមានអាសយដ្ឋានតាមបណ្តោយផ្លូវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលទើបតែសាងសង់ និងកែប្រែថ្មី ក្រោមអធិបតីភាពរបស់ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សានៃប្រៃសណីយ៍កម្ពុជា ឯកឧត្តម ជួន សុកាន់ណារិទ្ធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអគ្គនាយកទូរគមនាគមន៍កម្ពុជា លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា និងអគ្គនាយករង និងថ្នាក់ដឹកនាំប្រៃសណីយ៍កម្ពុជា៕