សេវាបញ្ញើរឆាប់រហ័ស
សេវាបញ្ញើប្រៃសណីយ៍ភ័ណ្ឌ
សេវាសំបុត្រ និងកញ្ចប់តូច
បញ្ញើសំបុត្រ
សេវាផ្ទេរប្រាក់ឆាប់រហ័ស
សេវាប្រអប់សំបុត្រ
សេវារថយន្តទំនើប
ធនាគារ កម្ពុជា ក.អ
សួស្តីឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២សួស្តីឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២v
ប្រៃសណីយ៍កម្ពុជាស្នាក់ការកណ្តាល(វត្តភ្នំ) លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងនិយោជិតក្រោមឱវាទ បានរៀបចំពិធីសូត្រមន្តចំរើនព្រះបរិត្
សាររំលែកព្រះមរណទុក្ខ សូមទូលថ្វាយចំពោះ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ទិ និងចំពោះព្រះរាជបុត្រា បុត្រីគ្រប់ព្រះអង្គ
អបអរសាទរព្រះរាជពិធីគំរបខួប១៧ឆ្នាំ នៃពិធីគ្រងព្រះបរមរា សម្បត្តិ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
សូមថ្វាយព្រះរាជកុសលចំពោះព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីរំលឹកខួប ៩ឆ្នាំនៃការយាងចូលទិវង្គតរបស់ព្រះករុណាព្រះមហាវីរក្សត្រ
អបអរសាទរ! ប្រៃសណីយ៍កម្ពជា មានមោទនភាពជាប្រតបត្តិករប្រៃសណីយ៍ឆ្នើម ដោយទទួលបានពានរង្វាន់ និងប័ណ្ណសរសើរ លើលទ្ធផលបម្រើសេវាកម្មអតិថិជនល្អប្រសើរពេញមួយឆ្នាំ២០២០ (EMS
ប្រយ័ត្នចាញ់បោក !!សូមដំណឹងដល់បងប្អូនដែលបានទទួលព័ត៌មានថាមានគេផ្ញើឥវ៉ាន់ជូន សូមកុំជឿគេពេក ប្រយ័ត្នខាតបង់ប្រាក់កាក់
របៀបឆែកមើល Post Code តាមប្រទេសនិមួយៗ
សូមជំរាបជូនអតិថិជន ទាំងអស់អោយបានជ្រាបថា ដោយទទួលបានការអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញរួចមក ស្តីពីករណីវិជ្ជមានកូវិដ ១៩ ក្នុងនោះ បុរសម្នាក់នៅលេខរៀង ទី២១ មានវិជ្ជមានកូវីដ ជាបុគ្គលិកធ្វើការនៅ #ធនាគារប្រៃសណីយ៍កម្ពុជា សាខាផ្លូវភ្លោះ ក្រមួនសរ
បណ្តាប្រៃសណីយ៍របស់ប្រទេសជាសមាជិកសហភាពប្រៃសណីយ៍សកល អាចធ្វើការទំនាក់ទំនងរវាងប្រទេសជាសមាជិកលើពិភពលោកទាំងអស់ដោយផ្ទាល់ក្នុងការធ្វើអាជីវកម្មប្រៃសណីយ៍អន្តរជាតិ។ ចំពោះប្រការខ្លះការទំនាក់ទំនងចាំបាច់ត្រូវធ្វើដោយឆ្លងកាត់តាមរយៈការិយាល័យអន្តរជាតិនៃសហភាពប្រៃសណីយ៍សកល៖
រាល់បណ្តាឯកសារត្រូវផ្ញើទៅការិយាល័យអន្តរជាតិឲ្យបានមុនបីខែនៃដំណាច់ឆ្នាំនីមួយៗ ឬពេលវេលាដែលខ្លួនចង់បាន។ ការិយាល័យអន្តរជាតិត្រូវធ្វើសារាចរ លិខិតសារាចរ ឬបណ្តាសេចក្តីណែនាំផ្សេងៗផ្សព្វផ្សាយទៅគ្រប់បណ្តាប្រទេសជាសមាជិក។
រាល់បណ្តាឯកសារទាក់ទងនិងអាជីវកម្មប្រៃសណីយ៍ក្នុងនិងក្រៅប្រទេស ត្រូវបានរក្សាទុកយ៉ាងខ្ជាប់ខ្ជូន ជៀសវាងខូចខាត បាត់បង់ និងត្រូវរក្សាទុកទៅតាមកាលវេលាដូចខាងក្រោម៖
១-ឯកសារក្នុងប្រទេស
១-១ ឯកសារពាក់ព័ន្ធនិងជំនាញបច្ចេកទេស រយៈពេល១៨ខែ។
២-ឯកសារពាក់ព័ន្ធនិងបញ្ជីការគណនេយ្យប្រៃសណីយ៍ រក្សាទុកក្នុងរយៈពេល២ឆ្នាំ។ ក្នុងករណីបញ្ជីការជាប់បំណុលត្រូវរក្សាទុកគ្មានកាលកំណត់។
ក្រៅពីការទំនាក់ទំនងតាមរយៈបញ្ញើប្រៃសណីយ៍ ប្រទេសជាសមាជិកទាំងអស់អាចទំនាក់ទំនងតាមផ្លូវទូរគមនាគមន៍ដោយពុំគិតថ្លៃ ប៉ុន្តែចាំបាច់ត្រូវដាក់អាស័យដ្ឋានទូរលេខឲ្យបានច្បាស់ដូចខាងក្រោមនេះ៖
១- Postgen : សម្រាប់ទូរលេខដែលទាក់ទងនិងទីចាត់ការកណ្តាលរបស់ប្រៃសណីយ៍នៃប្រទេសនីមួយៗ។
២- Postbur : សម្រាប់ទូរលេខដែលទាក់ទងនិងការិយាល័យប្រៃសណីយ៍នីមួយៗ។
៣- Postex : សម្រាប់ទូរលេខដែលទាក់ទងនិងការិយាល័យប្តូរបញ្ញើអន្តរជាតិ។
៤- UPU Berne : សម្រាប់ទាក់ទងនិងការិយាល័យអន្តរជាតិនៃសហភាពប្រៃសណីយ៍សកល។
១-រាល់បញ្ញើសំណល់ដែលទទួលបានពីគ្រប់មន្ទី ប.ទ ខេត្ត-ក្រុង ទូទាំងប្រទេសត្រូវប្រមូលផ្តុំទុកទៅតាមប្រភេទនិងរយៈពេលកំណត់ដូចខាងក្រោម៖
១-១ សារព័ត៌មាន ប្រៃសណីយ៍ប័ត្រ កលិកប័ត្រគ្មានតម្លៃ ត្រូវបំផ្លាញចោលភ្លាម។
១-២ លិខិត សៀវភៅ រក្សាទុករយៈពេលបីខែ។
១-៣ វត្ថុមានតម្លៃ និងអនុសិដ្ឋ រក្សាទុកមួយឆ្នាំ។
២-ក្រសូងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបង្កើតគណកម្មការសម្រាប់ពិនិត្យ វិនិច្ឆ័យ ដែលមានសមាសភាពមាន៖
២-១ ប្រធាននាយកដ្ឋានប្រៃសណីយ៍ ជាប្រធាន
២-២ តំណាងក្រសួងហិរញ្ញវត្ថុ ជាអនុប្រធាន
២-៣ តំណាងអធិការកិច្ចក្រសួងប្រៃសណីយ៍ ជាសមាជិក
២-៤ មន្រ្តីផ្នែកបញ្ញើសំណល់ ជាលេខា
៣-គណកម្មការមានភារកិច្ចដូចតទៅ៖
៣-១ កត់ត្រាវត្ថុមានតម្លៃដើម្បីប្រកាសឡៃឡុង
៣-២ បំផ្លាញចោលចំពោះវត្ថុគ្មានតម្លៃ ឬហួសកាលកំណត់
៣-៣ បើកប្រាក់របស់អាណត្តិប្រៃសណីយ៍ និងប្រាក់ដែលលក់ឡៃឡុងបញ្ចូលក្នុងថវិកាក្រសួង។
បញ្ញើគញរប់ប្រភេទសដែលចែកឲ្យអ្នកទទួលពុំបាន ហើយពុំអាចផ្ញើត្រឡប់ទៅអ្នកផ្ញើវិញបានដោយប្រការណាមួយត្រូវចាត់ទុកជាបញ្ញើសំណល់។ លក្ខណៈមិនគ្រប់គ្រាន់នេះមានដូចខាងក្រោម៖
១.គ្មានអាស័យដ្ឋានអ្នកផ្ញើ។
២.ពុំអាចរកអាស័យដ្ឋានអ្នកផ្ញើឃើញ។
៣.គ្មានអាស័យដ្ឋានអ្នកផ្ញើ និងគ្មានសញ្ញាសំគាល់ ឬត្រាថ្ងៃ ខែរបស់ប្រទេសផ្ញើ (បញ្ញើអន្តរជាតិ)។
៤.ភណ្ឌិកាដែលគ្មានសំណូមពរឲ្យបញ្ជូនត្រឡប់ ឬឲ្យបោះបង់ចោលក្នុងករណីចែកមិនបាន។
៥.អន្តរវត្ថុលាយលំដែលពុំអាចរកអាស័យដ្ឋានរបស់អ្នកផ្ញើ ឬអ្នកទទួលឃើញ។
៦.ចំពោះអាណត្តិដែលពុំអាចបើកឲ្យអ្នកទទួលបាន និងពុំអាចសងប្រាក់ទៅអ្នកផ្ញើវិញក្នុងរយៈពេលមួយឆ្នាំ។ នៅការិយាល័យដែលមានបញ្ញើសំណល់ត្រូវប្រមូលផ្តុំបញ្ជូនមកផ្នែកគ្រប់គ្រងបញ្ញើសំណល់ (Service des rebuts) នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ទូរគមនាគមន៍កម្ពុជា
និយ័តករទូរគមនាគមន៍កម្ពុជា
វិទ្យាស្ថានជាតិប្រៃសណីយ៍ទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន